នៅថ្ងៃពុធ ៨ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣,
ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ.), អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាអនុប្រធានប្រចាំការក្រុមការងារបច្ចេកទេសរៀបចំក្របខ័ណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ (ក.ម.រ.), តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក.ស.ហ.វ., អគ្គលេខាធិការ នៃ អ.គ.ហ., និងជាប្រធាន ក.ម.រ. បានដឹកនាំរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការធ្វើអត្តសញ្ញាណកម្មគម្រោងវិនិយោគសាធារណៈហិរញ្ញប្បទានដោយទុនទទួលបានពីការបោះផ្សាយលក់មូលបត្ររដ្ឋ” ។ សិក្ខាសាលាពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពីសមាជិក និងសមាជិកា នៃ ក.ម.រ., តំណាងនៃអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ នៃ ក.ស.ហ.វ., និងតំណាងនៃក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។